មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កំពុងរៀបចំសម្រាប់ការសម្ពោធជាផ្លូវការរបស់ខ្លួនជាស្ថាប័នរដ្ឋបាលសាធារណៈ

ការលើកកម្ពស់វិជ្ជាជីវៈ និងស្វ័យភាព៖

ការកសាងសមត្ថភាពសម្រាប់បុគ្គលិកមន្ទីរពិសោធន៍ជាតិ

ការផ្តល់អំណាចដល់អ្នកដឹកនាំនាពេលអនាគត

ការពង្រឹងសមត្ថភាព និងចាប់យកឱកាសឆ្ពោះទៅមុខ

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ សំដៅលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងកំណើនទាំងមូល

កម្មវិធីវិជ្ជាជីវៈវ័យក្មេង - ចាប់ផ្តើមអាជីពរបស់អ្នកជាមួយនឹងបទពិសោធន៍ផ្ទាល់

សូមស្វាគមន៍មកកាន់តំបន់សេវាកម្មអតិថិជន STINL

ដែលជាកន្លែងដែលការច្នៃប្រឌិតជួបនឹងឧត្តមភាព។ ក្រុមរបស់យើងនៅទីនេះដើម្បីផ្តល់ឱ្យអ្នកនូវការគាំទ្រ និងការណែនាំកំពូលៗគ្រប់ជំហាននៃផ្លូវ

អំពី STINL

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន.) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានឈ្មោះដើម ជាការិយាល័យស្រាវជ្រាវ នៃនាយកដ្ឋានបច្ចេកទេសឧស្សាហកម្ម នៃក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។ ព្រឹត្តិបត្រដ៏គួរឱ្យកត់សម្គាល់នៃពង្រីកវិសាលភាពការិយាល័យស្រាវជ្រាវមួយនេះ តាមរយៈប្រកាសលេខ ៣៧៧ ឧរថ.ឌិតស.ប្រក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៥ បានប្រកាសឈ្មោះជា  «មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា (ម.ម.ឧ.ក)»  ដែលមានកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាមន្ទីរពិសោធន៍ដែលមានគុណភាពខ្ពស់ ក្នុងការគាំទ្រដល់វិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រនៅក្នុងប្រទេសកម្ពុជា។ តាមរយៈអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ ម.ម.ឧ.ក ត្រូវបានប្តូរឈ្មោះទៅជា ម.ជ.វ.ប.ន. ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសមត្ថភាពវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួន។ ម.ជ.វ.ប.ន. រក្សាបាននូវស្តង់ដារខ្ពស់បំផុតនៅក្នុងសេវាកម្មរបស់ខ្លួន ដោយរក្សាបានការវាយតម្លៃទទួលស្គាល់ស្តង់ដារសម្រាប់មន្ទីរពិសោធន៍ ISO/IEC 17025:2017 ដែលធានាបាននូវស្តង់ដារការធ្វើតេស្តវិភាគ ប្រកបដោយទំនុកចិត្ត និងការទទួលស្គាល់ជាអន្តរជាតិ។

ការផ្លាស់ប្តូរដ៏សំខាន់មួយបានបង្កើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤  រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយ ម.ជ.វ.ប.ន. ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល (PAI) តាមរយៈអនុក្រឹត្យលេខ១៤១ អនក្រ.បក ដោយផ្តល់ឱ្យនូវការបង្កើនស្វ័យភាព និងភាពបត់បែននៃប្រតិបត្តិការការងារ។ ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យ ម.ជ.វ.ប.ន. ពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួន និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះវឌ្ឍនភាពឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់ប្រទេសកម្ពុជា ទន្ទឹមនឹងនោះដែរ ម.ជ.វ.ប.ន. រក្សាការប្តេជ្ញាចិត្តដែលមិនប្រួលប្រែរបស់ខ្លួនចំពោះឧត្តមភាពក្នុងការផ្តល់សេវាកម្មមន្ទីរពិសោធន៍។

ម.ជ.វ.ប.ន. ត្រូវបានទទួលបានអនុលោមភាពលើស្តង់ដារមន្ទីរពិសោធន៍ពីស្ថាប័ន Singapore Accreditation Council’s Singapore Laboratory Accreditation Scheme (SAC-SINGLAS) ប្រទេសសិង្ហបុរី សម្រាប់ការធ្វើតេស្តវិភាគផ្នែកគីមីសាស្រ្ត (SAC-SINGLAS) និងដោយ National Association of Testing Authorities (NATA) នៃប្រទេសអូស្ត្រាលី សម្រាប់ការធ្វើតេស្តវិភាគផ្នែកមីក្រូជីវសាស្រ្ត។ ម.ជ.វ.ប.ន. ដំណើរការដោយអនុលោមពេញលេញតាមស្តង់ដារ ISO/IEC 17025:2017 ដោយផ្តល់នូវសេវាកម្មដែលបំពេញតាមស្តង់ដារអន្តរជាតិយ៉ាងម៉ត់ចត់។

បញ្ជាក់ដោយ ISO/IEC 17025:2017

ប្រវត្តិរបស់ STINL


ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2024

ថ្មីកន្លងមកនេះ នៅថ្ងៃទី ២០ ខែមិថុនា  ឆ្នាំ២០២៤ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន.) ត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ ១៤១ អន​ក្រ​.​បក​.​ ដោយផ្តល់នូវឯករាជ្យភាព និងប្រសិទ្ធភាពប្រតិបត្តិការថ្មី។ ការផ្លាស់ប្តូរនេះបានពង្រីកអានុភាពឱ្យ ម.ជ.វ.ប.ន. អាចបន្ថែមភាពសម្បូរបែប ក្នុងការផ្តល់សេវាធ្វើតេស្ដរបស់ខ្លួន និងមានការចូលរួមប្រសើរជាងមុនចំពោះការអភិវឌ្ឍវ័ស័យឧស្សាហកម្មនិងវិទ្យាសាស្រ្តរបស់ប្រទេស ដោយបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាពិសោធន៍ដែលមានលក្ខណៈល្អប្រសើរជាងមុន។

Event Image

ដៃគូសហការ

ដៃគូសហការដែលជឿទុកចិត្ត

មន្ទីរពិសោធន៍

អ្វីដែលយើងធ្វើ

មន្ទីរពិសោធន៍មីក្រូជីវសាស្រ្ដ (MBL)

មន្ទីរពិសោធន៍មីក្រូជីវសាស្ត្ររបស់យើងផ្តល់សេវាធ្វើតេស្ដវិភាគ ដ៏ទូលំទូលាយសម្រាប់សំណាកគំរូផលិតផលជាច្រើនប្រភេទ ដែលមានផ្តោតលើសំណាកគំរូបរិផលិតផលបរិស្ថាន ផលិតផលអាហារ ចំណីសត្វ វត្ថុធាតុដើម និងផ្សេងៗទៀត។បែបបទការងាររបស់យើងត្រូវបានទទួលបានការវាយតម្លៃទទួលស្គាល់ ភាពត្រឹមត្រូវតា មស្តង់ដារ ISO/IEC 17025:2017 ដោយប្រើប្រាស់វិធីសាស្ត្រដែលទទួលស្គាល់ជាច្រើន រួមមាន ISO និងបច្ចេកទេសដទៃទៀត ដើម្បីធ្វើតេស្ដវិភាគគុណភាព និងបរិមាណនៃបាក់តេរី សារពាង្គកាយដែលបង្កររោគ និងផ្សេងៗ។ យើងមានក្តីតាំងចិត្តក្នុងការផ្តល់លទ្ធផលត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីគាំទ្រការស្រាវជ្រាវ ការត្រួតពិនិត្យគុណភាព និងការពារសុវត្ថិភាព។ លើសពីនេះទៀត ក្រុមអ្នកជំនាញរបស់យើងផ្តល់សេវាពិគ្រោះយោបល់ក្នុងដំណើរការធ្វើតេស្ដវិភាគ ដើម្បីជួយអតិថិជនក្នុងការបកស្រាយលទ្ធផល និងអនុវត្តសកម្មភាពចាំបាច់ ដើម្បីធានាឱ្យបានលទ្ធផលល្អបំផុត។
icon

មន្ទីរពិសោធន៍គីមីសាស្រ្ដម្ហូបអាហារ (FCL)

មន្ទីរពិសោធន៍គីមីសាស្រ្ដម្ហូបអាហាររបស់យើង មានក្តីតាំងចិត្តក្នុងការធានាសុវត្ថិភាពអាហារ គុណភាព និងការអនុវត្តតាមបទដ្ឋានស្របច្បាប់ តាមរយៈសេវាធ្វើតេស្ដវិភាគទូលំទូលាយ។ សេវារបស់យើងរួមមានការវិភាគសារធាតុចិញ្ចឹម ការធ្វើតេស្ដវិភាគ រកសារធាតុពុល ការត្រួតពិនិត្យគុណភាព ការវិភាគសារធាតុបន្ថែមអាហារ ការវិភាគសំណល់សារធាតុបំផ្លាញសត្វលម្អ និងផ្សេងៗទៀត។ ដោយអនុលោមតាមស្តង់ដារ ISO/IEC 17025:2017 យើងប្រើប្រាស់វិធីសាស្ត្រច្រើនប្រភេទ រួមមាន AOAC, ISO និងបច្ចេកទេសដែលទទួលស្គាល់ជាថ្មីដើម្បីផ្តល់លទ្ធផលបរិមាណ និងគុណភាពដ៏ត្រឹមត្រូវ។ សេវាដ៏សំខាន់ទាំងនេះគាំទ្រដល់អ្នកផលិតអាហារ អ្នកកែច្នៃ និងអ្នកចែកចាយ ក្នុងការរក្សាបទដ្ឋានខ្ពស់បំផុតនៃសុវត្ថិភាព និងគុណភាព ការពារអ្នកប្រើប្រាស់ និងធានាការអនុវត្តតាមបទដ្ឋានច្បាប់យ៉ាងតឹងរឹង។
icon

មន្ទីរពិសោធន៍គីមីសាស្រ្ដមិនមែនម្ហូបអាហារ (NFCL)

មន្ទីរពិសោធន៍គីមីសាស្រ្ដមិនមែនម្ហូបអាហាររបស់យើង ដែលបានទទួលបានការវាយតម្លៃទទួលស្គាល់ដោយអនុលោមតាមស្តង់ដារ ISO/IEC 17025:2017 មានជំនាញក្នុងការធ្វើតេស្ដវិភាគ ផ្នែកគីមី-រូបីសាស្ត្រដែលទូលំទូលាយសម្រាប់សម្ភារៈជាច្រើនប្រភេទ រួមមាន សាប៊ូ សារធាតុបំផ្លាញសត្វលំអ គ្រឿងសំអាង ដែក ប្លាស្ទិច ជី ក្រណាត់ វេចខ្ចប់ និងសម្ភារៈផ្សេងៗទៀត។ យើងក៏ធ្វើតេស្ដវិភាគ វត្ថុធាតុដើមសម្រាប់ការផលិត ផលិតផលគីមីសាស្រ្ដមិនមែនម្ហូបអាហារ។ ក្រុមអ្នកជំនាញរបស់យើងផ្តល់ការណែនាំអំពីការកែលម្អគុណភាពផលិតផល វិធីសាស្ត្រធ្វើតេស្ដវិភាគ និងការអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាព ដើម្បីធានាបទដ្ឋានល្អ និងការអនុវត្តតាមបទដ្ឋានស្របច្បាប់។
icon

សូចនាករសំខាន់ៗ និងសមិទ្ធិផល

0

បទពិសោធន៍

0

ស្ថាបន័ (SAC និង​ NATA)

ការវាយតម្លៃទទួលស្គាល់ ISO/IEC 17025:2017

0

មន្ទីរពិសោធន៍

0

+

បុគ្គលិកសរុប

0

+

ចំនួនអតិថិជន

0

+

ចំនួនសំណាកគំរូប្រចាំឆ្នាំ

0

+

ចំនួនប៉ារ៉ាម៉ែត្រតេស្តប្រចាំឆ្នាំ

0

ចំនួនអ្នកទស្សនា

ព្រឹត្តិការណ៍ថ្មីៗ

ទំនាក់ទំនង

អនុញ្ញាតឱ្យយើងដឹងពីការសាកសួររបស់អ្នក